អាមេរិកចេញការព្រមានអំពី ការធ្វើដំណើរនៅពេលចលាចល នៅមីយ៉ាន់ម៉ារីករាលដាល
ថ្ងៃ ពុធ ទី ២៧ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ០៩:១៩
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា កុបកម្មសហគមន៍នៅមីយ៉ាន់ម៉ាបានរីករាលដាលជិតដល់ទីក្រុងធំ យ៉ាងហ្គោននៅពេលអាមេរិកព្រមានអំពីការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃ ប្រទេសបន្ទាប់ពីការប៉ះទង្គិចជាតិសាសន៍ដែលបណ្តាល អោយស្លាប់មនុស្ស៤០នាក់។
អំពើហិង្សាថ្មីរវាងអ្នកកាន់ សាសនាព្រះពុទ្ធនិងអ៊ីស្លាមបានផ្ទុះឡើងកាលពីយប់ថ្ងៃចន្ទនិង ជាថ្មីទៀតនៅថ្ងៃអង្គារនៅភូមិក្នុងតំបន់បាហ្គោនៅចម្ងាយ១៥០ គីឡូម៉ែត្រខាងជើងក្រុងយ៉ាងហ្គោន ដោយព្រះវិហារជាច្រើននិងផ្ទះរាប់សិបត្រូវបានដុតបំផ្លាញ។ នាយប៉ូលិសម្នាក់បាននិយាយថា "ប៉ូលិសនិងទាហានបានខិតខំត្រួតត្រាការប៉ះទង្គិចស្ទើរតែពេញមួយយប់ ។ ព្រះវិហារមួយទៀតត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារនៅទីប្រជុំជនអូក ផូ"។
ក្នុងសេចក្តីថ្លែងការណ៍លើវេបសាយរបស់ខ្លួន ស្ថានទូតអាមេរិកបានណែនាំអោយពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើ ដំណើរទៅតំបន់ម៉ាន់ដាឡេ កន្លែងដែលចលាចលបានចាប់ផ្តើម ព្រមទាំងសង្កាត់ពួកអ៊ីស្លាមនៅយ៉ាងហ្គោនជិតផ្សារមីនហ្កាឡា៕

No comments:
Post a Comment