និស្សិតកម្ពុជា៨នាក់ ទៀតទទូលអាហា រូបករណ៍បន្តការ សិក្សានៅអាមេរិក
ភ្នំពេញៈ អាមេរិកផ្តល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា
ប្រុសស្រី ចំនួន៨នាក់ទៀត ឲ្យបន្តការសិក្សានៅ ប្រទេស របស់ខ្លួន
ហើយតាមរយៈផ្តល់ អាហារូបករណ៍នេះគឺជា ការបញ្ជាក់អំពីគោល ជំហររបស់អាមេរិក
ក្នុងការ ប្តេជ្ញាចិត្ត ជួយការអភិ វឌ្ឍន៍ដល់ព្រះរាជាណាចក្រ
កម្ពុជាផ្នែកអប់រំ និងវិស័យផ្សេងៗទៀត។
អាហារូបករណ៍ដែលនិស្សិតកម្ពុជា ទទូលបានហើយគ្រោងនឹង ទៅបន្តការសិក្សានៅក្នុង ខែមិថុនា ឆ្នាំ២០១៣ នេះ មានដូចជាផ្នែកច្បាប់ អប់រំ សេដ្ឋកិច្ច ភាសាអង់គ្លេស និងផ្នែកប្រវត្តិវិទ្យា។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា លោក William E. Toddបានថ្លែងក្នុងកម្មវិធីផ្តល់ ហារូករណ៍ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣នាស្ថានទូត របស់ខ្លួនថា អាហារូបករណ៍ដែលនឹង ត្រូវផ្តល់ជូន ដល់ និស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សា ជាអនុបណ្ឌិតនេះ គឺជាការបញ្ជាក់អំពី គោលជំហររបស់រដ្ឋាភិបាល អាមេរិកចងឲ្យប្រទេសកម្ពុជា កាន់តែរីកចំរើន បន្ថែមទៀតផ្នែក ការអប់រំ ហើយមិនតែប៉ុណ្ណោះ ក៏ជាលើកស្ទួយ ដល់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ។
លោកToddបានមានប្រសាសន៍បន្តទៀតថា "និស្សិតទាំងនេះគឺជានិស្សិតឆ្នើមដែលបាន ធ្វើការសិក្សា ហើយ ពួកគេទទូលបានពិន្ទុះខ្ពស់ ហើយត្រូវបានជ្រើស ដោយស្ថានទូត យ៉ាងប្រុងប្រយ័ត្ន ។ ហើយខ្ញុំរំពឹងថាពេលដែល ពួកគេវិលត្រឡប់មកវិញ ពួកគេនឹងជួយការអភិវឌ្ឍ ដល់ប្រទេសជាតិរបស់ពួកគេ ហើយមិនតែប៉ុណ្ណោះ និស្សិត ទាំងនេះនឹង ទទូលបានបទពិសោធន៍ថ្មីៗ ពីសង្គមអាមេរិកបន្ទាប់ មកគេនឹងនាំការសិក្សា របស់ពួកគេមកជូយ កសាងប្រទេស តាមរយៈស្ថាប័ន រាជរដ្ឋាភិបាល ស្ថាប័នឯកជននិង អង្គការសង្គមស៊ីវិលជាដើម"។
បើយោងតាមការឲ្យដឹងរបស់លោក Toddបានបញ្ជាក់ទៀតថា តាំងពីឆ្នាំ១៩៩៤មកសហរដ្ឋអាមេរិក បានផ្តល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សាតាមរយៈកម្មវិធីFullbrightនេះ ចំនួន១២៥នាក់ហើយ។
កញ្ញា ជា សៀវហ័ង មានអាយុ២៤ឆ្នាំដែលទទូលបានអាហារូបករណ៍ផ្នែកច្បាប់នៅសកលវិទ្យាល័យ Californa at Los Angelesបានថ្លែងថា កញ្ញាពិតជាមានមោទនភាពជាខ្លាំង ដែលត្រូវបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយកញ្ញាបានបញ្ជាក់ថានឹងខិតប្រឹងប្រែងដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានភាពប្រសើរបន្ថែមទៀត ខាង វិស័យអប់រំ ជាពិសេសផ្នែកច្បាប់នេះតែម្តង។
កញ្ញា ជា សៀវហ័ង បានថ្លែងថា "បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សាខ្ញុំ នឹងយកចំណេះដឹង របស់ខ្ញុំជួយជ្រំជ្រែង ដល់ប្រទេស កម្ពុជា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
ជាមួយគ្នានោះដែរ និស្សិតផ្នែកបង្រៀនភាសាអង់គ្លេសលោក ឡោ សារិន បានថ្លែងថា លោកត្រូវបាន ទទូល អាហារូករណ៍ បន្តការសិក្សាជាអនុបណ្ឌិតផ្នែកភាសាអង់គ្លេសនៅសកលវិទ្យាល័យArizona State University។
គោលបំណងមិនខុសពី និស្សិតផ្សេងៗទៀតនោះទេ លោក ឡោ សារិនរំពឹងថា លោកនឹងយកចំណេះ ដែល លោករៀនពី អាមេរិកនេះ នឹងយកមកចែករំលែក បន្តដល់និស្សិតខ្មែរជំនាន់ក្រោយទៀត។
លោក ឡោ សារិន បានបន្តថា "បន្ទាប់ពីខ្ញុំរៀនចប់ខ្ញុំនឹង ជួយដល់សង្គមកម្ពុជា ខាងផ្នែកអប់រំឲ្យកាន់តែ ល្អបន្ថែម ទៀត។ ខ្ញុំចង់សរសេរកម្មវិធីបង្រៀនភាសាអង់គ្លេសផ្នែកជាច្រើន ដូចជាការកម្មវិធីទេសចរណ៍"ជាដើម។
បើយោងតាមប្រភពពីមន្រ្តីស្ថានទូតអាមេរិកបានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះនឹង ចេញដំណើរពាក់កណ្តាល ខែមិថុនានេះ ហើយពួកដែលនឹងត្រូវទៅ នោះគឺនៅសកលវិទ្យាល័យផ្សេងៗគ្នា។
សហរដ្ឋអាមេរិកបាន បង្កើត ការផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសនេះចាប់តាំងពីកំឡុងឆ្នាំ១៩៤៦មកម្លេះ ហើយបច្ចុប្បន្ននេះមានប្រទេសចំនួន១៤០ ត្រូវបានទទូលអាហារូករណ៍ពីកម្មវិធី Fullbrightនេះ។ និស្សិតចំនួន ៣១៨,០០០នាក់ហើយដែលទទូល បានការសិក្សាបន្តនៅ សហរដ្ឋអាមេរិក ៕

សាខាសមាគបញ្ញវន្ដ និងក្រុមយុវជនស្ម័គ្រចិត្ដ (យុវជនក១២) រួមសហការ ជាមួយ សង្គមស៊ីវិល ដើម្បីដង្ហែក្បួន ស្ដីពីច្បាប់ចរាចរណ៍
កោះកុងៈ ដោយគោរពនូវ អនុសាសន៏ របស់សម្ដេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា ស្ដីពី ថ្ងៃនេះ ថ្ងៃស្អែក
កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យបានទូលំទូលាយ ដល់ប្រជាពល រដ្ឋ
ក្នុងការបើបរនៅព្រឹកថ្ងៃទី ១០ខែ មេសា ឆ្នាំ ២០១៣ សាខាសមាគមបញ្ញវន្ដ
និងយុវជនស្ម័គ្រចិត្ដ (យុវជនក្រុម១២) បានរៀបចំពីធីដង្ហែក្បួនដើម្បីពង្រឹក
ច្បាប់ចរាចថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះ ថ្នាក់ចរាច
ដោយមានការចូលរួមដង្ហែ -សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដ
កោះកុងព្រមទាំងមន្រ្តី រាជការទូទាំងខេត្ត ។
ការដង្ហែក្បួននេះចាប់ផ្ដើមពីចំណុចខាងត្បូង កែងផ្សាដងទង់រហូតដល់បេន រថយន្ដដឹកអ្នកដំណើរ មុខបេអឹមខេត្ដ ដោយមានភ្ញៀវកិតិយសរាប់រយនាក់។
លោក ហាក់ ឡេង ប្រធានសាខាសមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដ (យុវជនក១២) បានមាន ប្រសាសន៏ថា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ យើងបានធ្វើការផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នក ម្ចាស់យានយន្ដទាំងអស់ ឱ្យបានយល់ ច្បាស់ក្នុងការបើកបរមុនចេញដំណើរ ទៅណាមកណាឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ហើយ យើងទាំងអស់គ្នាត្រូវគោរពនិងអនុវត្ដន៏របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា
ចក្រកម្ពុជាដែលលោកបានមានប្រសាសន៏ថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាច នេះសបញ្ជាក់ឱ្យឃើញថាយើង ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយអ្នកបើកបរត្រូវគោរពគ្នាទោវិញទៅមកហើយអ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានច្បាស់អ្នកបើកមិនត្រូវមានជាតិអាល់កុលនៅក្នុងខ្លួនឡើយ ហើយយើងទាំងអស់គ្នាត្រូវ ស្រលាញ់អាយុជីវិត ខ្លួនឯងដូច្នេះបងប្អូនទាំង អស់គ្នា ត្រូវមានការ ចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាច។
លោក ហាក់ ឡេង បានបញ្ជាក់ ថា នៅក្នុងប្រទេសកម្ពុជា យើងដែលស្ថិតនៅក្នុងទ្វីបអាស៊ី ប្រទេសកម្ពុជា យើង ជាប់លំដាប់ថ្នាក់ផ្នែកគ្រោះថ្នាក់ចរាចក្នុង មួយថ្ងៃៗមួយខែៗមួយឆ្នាំៗ ឃើញថា គ្រោះថ្នាក់ចរាចរ មានកំណើន កើនខ្ពស់ ជាងប្រទេសដទៃ។ដោយគ្រោះថ្នាក់ចរាចរមានកំណើនកើនខ្ពស់នេះ ហើយដែលធ្វើ ឱ្យ រាជរដ្ឋាភិបាលមានក្ដីព្រួយបារម្មណ៏ ទៅលើអាយុជីវិតប្រជាពលរដ្ឋ យើងទាំងអស់គ្នា ហេតុដូច្នេះ ហើយសម្ដេចតេជោ បានអំពាវរនាវនិងផ្សព្វផ្សាយ នៅគ្រប់បណ្ដាញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ យើង ទាំងអស់ ត្រូវប្រកាន់នៅពាក្យថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាច បើកបរឱ្យមានការ ប្រុងប្រយ័ត្ន បើកបរត្រូវគោរព ច្បាប់ចរាច បើកបរត្រូវគោរពគ្នាទៅវិញទៅមក បើកបរកុំប្រើប្រាស់ជាតិ អាល់កុល បើកបរកុំប្រើល្បឿនលឿនហួសកំណ ត់ បើមានគ្រោះថ្នាក់ចរាចរ គឺយើងត្រួវខាតទាំងពេលវេលា ខាតទាំងថវិកា ហើយមានវិប្បដិសេរីអស់មួយជីវិតដូច្នេះយើង ត្រូវជៀសឱ្យផុតទាំងអស់គ្នា៕

ព័ត៌មានបន្ថែមជុំវិញការបាញ់ប្រហារយ៉ាងសាហាវសម្លាប់ស្ត្រីបុគ្គលិកធនាគារ
ពុធ ១០ មេសា, ២០១៣ ម៉ោង ០៨:៥៣
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមាន ការបាញ់ប្រហារដែល
គេគិតថាមាន ការគ្រោងទុកជាមុន បណ្តាលឱ្យស្ត្រីម្នាក់ និងក្មួយប្រុសម្នាក់
ទើបអាយុតែជាង១ខួបស្លាប់ ព្រមទាំងបងស្រី រងរបួសបាក់ជើង ហើយខ្មាន់កាំភ្លើង
បានរត់គេចខ្លួនបាត់ ស្រមោលរួចមក សមត្ថកិច្ចទាំងប៉ូលិស និងប៉េអឹមបាននិងកំពុង
ធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើងបំផុត ក្នុងការតាមរកចាប់ខ្លួនជន ជាឃាតករ
ដៃឆៅ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ។ នេះជាហេតុការណ៍
គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកើតឡើងកាល ពីវេលា ល្ងាចថ្ងៃទី៨ មេសា
នៅក្នុងបុរីញូវថោន។
តាមការស្រាវជ្រាវ ត្រូវបានមន្ត្រីប៉ូលិសមួយរូប
ប្រាប់ឱ្យដឹងថា ពេលនេះអ្វីៗហាក់ដូចជា ការរាវរកម្ជុលនៅបាតសមុទ្រ ដូច្នេះដែរ
ព្រោះក្រោយពេល កើតហេតុសមត្ថកិច្ចបានធ្វើការ ឆែកឆេរលំនៅដ្ឋាន
សង្ស័យមួយដែលឃាតករ បានរត់គេចខ្លួនចូល ទៅនិងបានដោះ អាវបោះ ចោលនៅទីនោះ ។
ក្នុងការតាមប្រមាញ់ ភ្លាមៗនោះក៏បានឃាត់ខ្លួនជន សង្ស័យពីរនាក់ ភ្លាមៗដែរ
ប៉ុន្តែវាគ្រាន់តែជា ការសង្ស័យប៉ុណ្ណោះ គឺមិនទាន់ចំមុខសញ្ញាទេ ។
គួររំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារ
មនុស្សដូចបាញ់ចាប នោះបានកើតឡើងកាលពីវេលា ម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មេសា
នៅក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះដែលស្លាប់នៅ មុខផ្ទះឈ្មោះទិត្យ ធារ៉ា អាយុ២៦ឆ្នាំ
ជាបុគ្គលិកធនាគារ កាណាឌីយ៉ា សាខាកំបូល ។
សមត្ថកិច្ចបាន បង្ហើបឱ្យដឹងថា តាមការធ្វើកោសល្យវិច័យ
ស្ត្រីរងគ្រោះត្រូវបាញ់ចំនួន ១៥គ្រាប់ម្នាក់ឯង គឺចំត្រង់ក្បាល
និងខ្លួនប្រាណស្ទើរ សុសសាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
តាមប្រភពថាក្រោយបាញ់ហើយនោះ ឃាតករខ្លាចមិនស្លាប់ក៏បានទៅ ជិតចាប់បោចសក់បាញ់
ក្បាល១គ្រាប់ទៀត ។ ចំណែកក្មួយប្រុសរបស់ ស្ត្រីរងគ្រោះឈ្មោះឡយ យុទ្ធារ៉ា
ហៅទិត្យ យុទ្ធារ៉ា អាយុជាង១ខួបត្រូវ១គ្រាប់ចំត្រង់ថ្ងាស ធ្លាយទៅក្រោយ
និង១គ្រាប់ទៀតចំភ្លៅបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ
និងស្ត្រីម្នាក់ទៀតឈ្មោះសន សុម៉ាឡែន អាយុ៣២ឆ្នាំ ត្រូវជាម្តាយនិងជាបងក៏
បាញ់ត្រូវ២គ្រាប់គឺចំ ភ្លៅ១គ្រាប់និង បញ្ឆិតដោះ១ គ្រាប់រងរបួសធ្ងន់ ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ
ស្ត្រីរងគ្រោះឈ្មោះទិត្យ ធារ៉ា ត្រូវបានរថយន្តរបស់ធនាគារ
ដឹកចេញពីកន្លែងធ្វើការនៅក្នុង សង្កាត់កំបូលត្រឡប់ទៅ
ផ្ទះរបស់ខ្លួននៅត្រង់ចំណុច កើតហេតុក្នុង បុរីញូវថោននោះតាមទម្លាប់
ដូចសព្វមួយដង ។ ពេលទៅដល់មុខផ្ទះ ស្ត្រីរងគ្រោះបានចុះពី
លើរថយន្តដើរសំដៅបម្រុងទៅ ចាក់សោទ្វារចូល ផ្ទះ ក៏ត្រូវឃាតករដែលបានឈរចាំនៅ
ទីនោះរួចជាស្រេច ដកកាំភ្លើង ខ្លីស៊េរីទំនើបមួយដើម ពីចង្កេះ
បើកការបាញ់ប្រហារ ជាច្រើនគ្រាប់ បណ្តាលឱ្យដេកដួល នៅក្នុងថ្លុកឈាមតែម្តង ។
ប្រភពដដែលបានបន្តថា ចំណែកឯស្ត្រីឈ្មោះសន សុម៉ាឡែន ដែលត្រូវជាបង
ពេលបានឮសំឡេង ស្នូរផ្ទុះអាវុធបានរត់ចេញ ពីក្នុងផ្ទះរបស់ខ្លួន
ដែលស្ថិតនៅទល់មុខគ្នា នោះមកមើល ដោយពកូនប្រុសឈ្មោះឡយ យុទ្ធារ៉ា
អាយុជាង១ខួបនោះមក ជាមួយផងដែរ។ គ្រាន់តែចេញផុតពីផ្ទះបន្តិច
ក៏ត្រូវជនជាឃាតករនោះបាញ់រះ សំដៅបណ្តាលឱ្យត្រូវទាំងកូនទាំង
ម្តាយដេកដួលក្នុងថ្លុកឈាមដែរ ហើយខ្មាន់កាំភ្លើងនោះក៏បាន
កាន់កាំភ្លើងដើរចេញទៅជា ធម្មតាផុតពីកន្លែង កើតហេតុបន្តិច
ទើបរត់ចូលក្នុងផ្ទះមួយដោះ អាវគ្រវាត់ចោល រួចរត់គេចខ្លួន បាត់ស្រមោល
ដោយសុវត្ថិភាព ។
ក្រោយពេលឮស្នូរបាញ់ ទើបសមត្ថកិច្ចមូលដ្ឋានចុះ
ទៅកាន់កន្លែងកើតហេតុភ្លាមៗ និងតាមប្រមាញ់រក ឃាតករខ្វាត់ខ្វែង
ប៉ុន្តែមិនបានប្រទះ ឃើញជននោះទេ ។ មិនតែប៉ុណ្ណោះបានធ្វើការ
ឡោមព័ទ្ធផ្ទះដែលមានការសង្ស័យថា ឃាតកររត់ចូលទៅលាក់ខ្លួន
ប៉ុន្តែពេលទៅដល់បានប្រទះ ឃើញតែអាវដែលជននោះ បោះចោលប៉ុណ្ណោះ ។
សមត្ថកិច្ចបានយកអាវនោះ មករក្សាទុក ព្រមទាំងបានឃាត់ខ្លួនយុវជនពីរនាក់
ក្នុងការសង្ស័យ នាំយកទៅសាកសួរ តែមិនចំមុខសញ្ញានោះឡើយ ។
នៅព្រឹកថ្ងៃទី៩ មេសា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ
ស្វែងរកមុខឃាតករបន្តទៀត ។ មន្ត្រីសមត្ថកិច្ចបានបង្ហើបថា
ការបាញ់ប្រហារនេះសង្ស័យអាចផ្តើម ចេញពីរឿងគំនុំ
ព្រោះឃាតករនេះសាហាវខ្លាំងណាស់បាន បាញ់ប្រហារអស់គ្រាប់១បង់
ដែលជាកាំភ្លើងខ្លីស៊េរីទំនើបម៉ាកឡុកមានគ្រាប់ពី១៥ទៅ១៦ គ្រាប់តាមប្រភេទ ។
ជាការពិតណាស់ការបាញ់ សម្លាប់នេះមានការគ្រោងទុកជាមុន ព្រោះសាក្សីប្រាប់ថា
មុននឹងធ្វើសកម្មភាព គេបានឃើញជននោះទៅសំកុក ចាំាជនរងគ្រោះពីរបីថ្ងៃ
កន្លងមកហើយ ៕
កូនប្រុស ចៅហ្វាយ ក្រុងស្វាយរៀង ត្រូវចោរប្លន់ យកខ្សែក ដោយសុវត្ថិភាព
ស្វាយរៀងៈ កូនប្រុសម្នាក់ របស់លោកចៅហ្វាយ
ក្រុងស្វាយរៀង លោក យូ ប៊ុននី ត្រូវបានក្រុមចោរ ដែលមានគ្នា ច្រើននាក់
បានស្ទាក់ប្លន់យក ខ្សែកនិងសម្ភារៈមួយចំនួនទៀតបាន ដោយមហាជោគជ័យ ជាទីបំផុត
ដោយមិនមានមន្រ្តីនគរបាល ក្រុងស្វាយរៀងណា ម្នាក់ជួយអន្តរាគមន៍
ទាន់ពេលវេលានោះទេ ។
យោងតាមប្រភពពីមន្រ្តីនគរបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ថា ករណីយប្លន់កូនប្រុសលោកអភិបាលក្រុងស្វាយរៀង បានកើតឡើងតាំងពីយប់ថ្ងៃទី ៣ ខែ មេសា ២០១៣មកម្ល៉េះ តែករណីយនេះត្រូវបានលាក់លៀមមិនឲ្យមានអ្នកណាម្នាក់ដឹងនោះទេព្រោះវាខ្មាស់គេពេក គឺសូម្បីតែកូនលោកចៅហ្វាយក្រុងក៏ត្រូវចោរប្លន់បានដែរ ចុះទំរាំប្រជាពលរដ្ឋធម្មតាតើវាយ៉ាងណាទៅវិញ។
ប្រភពដដែលបានបន្តថា កូនប្រុសលោកចៅហ្វាយក្រុងដែលត្រូវបានក្រុម ចោប្លន់នោះមានឈ្មោះ យូ ប៊ុនណារ័ត្នភេទប្រុស អាយុខ្ទង់ជាង២០ឆ្នាំ ត្រូវបានក្រុមចោរដែលមានគ្នាបីទៅបួននាក់បានស្ទាក់ប្លន់ នៅលើផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដោយប្លន់យកបាន ទ្រព្យសម្បត្តិមួយចំនួនរួមមាន ខ្សែកប្លាទីនមួយខ្សែ លុយមួយចំនួនព្រមទាំងទូរស័ព្ទដៃមួយគ្រឿងផងដែរ។
លោក យូ ប៊ុននី អភិបាលក្រុងស្វាយរៀងដែលត្រូវជាឪពុករបស់ជនរងគ្រោះបានទទួល ស្គាល់ថាពិត ជាមានរឿង នេះកើតឡើងចំពោះកូនរបស់ខ្លួនពិតប្រាកដមែន។
លោកបានថ្លែងថា« ទ្រព្យសម្បត្តិដែលបាត់បង់មានខ្សែកប្លាទីនទម្ងន់២ជីនិងទូរស័ព្ទដៃមួយគ្រឿងទៀត ហើយ ករណីនេះ ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅខាងនគរបាលរូចរាល់អស់ហើយ ដោយមន្រ្តីនគបាល កំពុងតែកំណត់ មុខសញ្ញាដើម្បី ចាប់ខ្លួនជនល្មើស»។
បើតាមមន្រ្តីនគបាលខ្លះបានប្រាប់ឲ្យដឹងថា ករណីប្លន់នេះត្រូវបានមន្រ្តីជាន់ខ្ពស់នគរបាលក្រុងស្វាយរៀង ស្នើឲ្យលាក់ឲ្យជិតកុំឲ្យអ្នកកាសែត ដឹងចុះផ្សាយដែលនាំឲ្យបាក់មុខបាក់មាត់នគបាលក្រុងព្រោះ កន្លងមក នេះករណីយ៏ចោលួចនិងចោប្លន់បានកើតឡើងយ៉ាងផុលផុសគួរជាទីមោទនៈសំរាប់ក្រុងស្វាយរៀង។
មានការកត់សម្គាល់ថា នៅពេលមានក្រុមចោរលួចឬប្លន់កើតឡើងគឺកម្រមន្រ្តីនគរបាល ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោកអធិការនគបាលក្រុងស្វាយរៀង ងិន សុផល ចាប់បានណាស់ ព្រោះមន្រ្តីនគរបាល ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់លោក ងិន សុផល គឺមានជំនាញមហាល្បីល្បាញ តែខាងចាប់ម៉ូតូ ពិន័យ និងចាប់រថយន្តផាកយកលុយច្រើនជាងជំនាញចាប់ក្រុមចោរលួច និងចោរប្លន់៕

នគរបាល សណ្តាប់ធ្នាប់ ចុះពិនិត្យរថយន្ត រត់ឈ្នួលនៅតាម ចំណតរថយន្ត ក្នុងផ្សារចំនួន៤
ភ្នំពេញៈ
ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរ
និងដើម្បីឲ្យអ្នកបើករថយន្តរត់ឈ្នួល ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត
មានប័ណ្ណបើកបរ និងចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវនោះ
កម្លាំងនគរ បាលការិយាល័យសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ
ដឹកនាំដោយលោកប្រធានការិយាល័យ អេម សម្បត្តិ បានដឹកនាំ មន្រ្តីមួយចំនួន
ចុះទៅពិនិត្យរថយន្តរត់ឈ្នួល និងដឹកទំនិញ ដឹកអ្នកដំណើរ
នៅចំណតរថយន្តក្នុងផ្សារធំៗ ចំនួន ៤រួមមាន ផ្សារធំថ្មី ផ្សារអូរឬស្សី
ផ្សារដើមគរ និងផ្សារអូរឡាំពិក នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣នេះ។
លោក អេម សម្បត្តិ ដែលដឹកនាំកម្លាំងសមត្ថកិច្ច
ចុះពិនិត្យរថយន្តរត់ឈ្នួល និងដឹកទំនិញទាំងនេះ បានមានប្រ សាសន៍ថា
តបតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជូន សុវណ្ណ
ស្នងការនគរ បាលរាជធានីភ្នំពេញ និងលោកស្នងការរង ស សុខា
បានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់ ចុះ ពិនិត្យ រថយន្តឈ្នួល
និងរថយន្តដឹកទំនិញ នៅតាមចំណតរថយន្តទាំងនេះ។
លោក អេម សម្បត្តិ បានបញ្ជាក់ថា ប្រតិបត្តិការនេះ
គឺធ្វើយ៉ាងណា ឲ្យម្ចាស់រថយ្តរត់ឈ្នួល និងដឹកទំនិញទាំងនេះ
ចេះគោរពច្បាប់ចរាចរណ៍ មានប័ណ្ណបើកបរត្រឹមត្រូវ និងពិនិត្យបច្ចេកទេសរថយន្ត
មុនពេលចេញដំណើរពីចំណត រថយន្ត ឆ្ពោះទៅតាមបណ្តាខេត្តទាំងនោះ។
បើតាមលោក អេម សម្បត្តិ តាមរយៈការចុះត្រួតពិនិត្យ
បណ្តារថយន្តរត់ឈ្នួល និងដឹកទំនិញខាងលើនេះ សមត្ថ កិច្ចរបស់លោក សង្កេតឃើញថា
អ្នកបើកបររថយន្តមួយចំនួន គោរពច្បាប់ ដោយមានប័ណ្ណបើកបរត្រឹមត្រូវ និង
រថយន្តមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់។
ប្រធានការិយាល័យសណ្តាប់ធ្នាប់រូបនេះ
បានអំពាវនាវឲ្យអ្នកបើករថយន្តរត់ឈ្នួល និងដឹកទំនិញទាំងអស់ ចូលរួម
កាត់បន្ថយគ្រោះថ្នាក់ចរាចរ ដូចពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជា «ថ្ងៃនេះ ថ្ងៃ ស្អែក
កុំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង»៕
No comments:
Post a Comment