អាកាសធាតុ

បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ជា​ក្ដី​កង្វល់​ថ្មី

​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដី​ពីគោលនយោបាយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​បំ​រែបំ​ រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា
រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ជាង​៧០​នាក់ មក​ពី​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល និងក្រសួង​មន្ទីរ​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​បាន​ចូលរួម​ក្នុង​ សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដី​ពីគោលនយោបាយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​បំ​រែបំ​ រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា ដែលប្រព្រឹត្ដ​ធ្វើ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង ២៨ ឧសភា នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀ ។ សិក្ខាសាលា​នោះ​សហការ​រៀបចំ​ដោយ បណ្ដាញ​កាត់​បន្ថយ​ថ្នាំ​កសិកម្មបណ្ដាញ វេទិកា​បរិស្ថាន បណ្ដាញ​ជីវភាព​អាស្រ័យ ព្រៃឈើ​និង​ចំការ​ឈើ​ដាំ ក្រោម​ការ​ឧបត្ថម្ភ ពី​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ។ លោក​ឈិ​ត សំអាត នាយក​ប្រតិបត្ដិវេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពីកម្ពុជា​បាន​ ថ្លែង​ថា សិក្ខាសាលា​ដែល​មាន រយៈពេល​ពីរ​ថ្ងៃនេះ មាន​សារសំខាន់​ណាស់ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​ បំរែបំរួលអាកាសធាតុ​ដល់​អង្គការ​ជា​សមាជិក​បណ្ដាញ ធ្វើការ​សិក្សា​ទៅ​លើ​ច្បាប់​នានា​ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​លើក ទឹកចិត្ដ​ក្នុង​ការ​ដាក់​បញ្ចូល​ទស្សនៈ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង ​ផែនការ​យុទ្ធ សាស្ដ្រ​របស់​ខ្លួនជា​ពិសេស​ដើម្បី​ពង្រឹង ទំនាក់ទំនង​ល្អ​រវាង​អង្គការ​សមាជិក​បណ្ដាញ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ដែល​បាន​និង​កំពុង ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​បំរែបំរួល​អាកាសធាតុ​នៅ​កម្ពុជា ។
វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដី​ពីកម្ពុជា (​NGO Forum on Cambodia​) គឺជាអង្គការ​សមាជិកភាព សំរាប់​អង្គការ​ជាតិ និងអន្ដរជាតិ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្លាស់​ប្ដូរ និង​ចែកចាយ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅ​មកពិភាក្សា​និង​ធ្វើការ​តស៊ូ​មតិ​លើបញ្ហា ​ចំបង​ៗ​ដែល​ជះ​ឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ វេទិកា​នៃ​អង្គការមិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា មាន​ជំនឿ​ក្នុងការ​ធ្វើការ​រួម​គ្នា​ដើម្បី​សេដ្ឋកិច្ច និង​យុត្ដិធម៌សង្គម ការពារ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិ​បតេ​យ្យ សមភាព​យេ​ន​ឌ័​រ សន្ដិភាព និង​គ្មានអំពើ​ហិង្សា ការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្ដរភាព និង​ការ​អភិវឌ្ឍន៍ ប្រកបដោយ​សមភាព ។ ការ​រីក​ចំរើន​នៃ​វិទ្យាសាស្ដ្រ ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ប៉ុន្ដែក៏​មានការ​បំផ្លិចបំផ្លាញ​បរិស្ថាន​ពិភពលោកខ្លាំង​ណាស់​ដែរ ដែល​បង្ក​ឱ្យ​មានការ​ប្រែប្រួលអាកាសធាតុ មាន​ផលវិបាក​ចំបង​ចំនួន​បី​គឺ ការ​កើនឡើង​សីតុណ្ហភាព​ផែនដី ការ​ប្រែប្រួល​របប​ទឹកភ្លៀង​និង​ជលសា​ស្ដ្រ និងការ​កើនឡើង​នូវ​នីវ៉ូទឹក​សមុទ្រ​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​កំពុង​ អភិវឌ្ឍន៍​តិចតួច ដូច​ជាកម្ពុជា​យើង​នេះ​ជាដើម ។
ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ ចាំបាច់​ត្រូវការ​អភិវឌ្ឍន៍ ប្រទេស​ដើម្បី​ភាព​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​ឆ្ពោះ ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ ការ​លើកទឹកចិត្ដ​វិស័យ​ឯកជន ឱ្យមក​ធ្វើ​វិ​និយោគ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​បង្ក​ឱ្យមាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​បរិស្ថាន ជីវចំរុះសុខភាព​មនុស្ស សត្វ និង​ធនធាន ដ៏​សំបូរ​បែប​ដែល​ប្រជាជន​កម្ពុជា​កំពុង​ពឹង អាស្រ័យ​ដើម្បី​ជីវភាព​រស់នៅ និង​ជា​សន្ដិសុខស្បៀង​របស់​ពួក​គេ ។ តាម​រយៈ​ការ​សង្កេតឃើញ​ថា ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា មានសន្ទុះ​យ៉ាង​លឿន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​មាន​គំរោង​អភិវឌ្ឍន៍​ជា​ច្រើន​ដូចជា សម្បទាន​ដី​សេដ្ឋកិច្ច គំរោង​វា​រី​អគ្គិសនី រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម សម្បទាន​រ៉ែ និងសម្បទាន​ផ្សេង​ៗ​ទៀត ។ គំរោង​អភិវឌ្ឍន៍ទាំងនោះ​ចាំបាច់​ទាមទារ​ឱ្យ​មានការ​យកចិត្ដទុកដាក់​យ៉ាង​ ចាំបាច់​លើ​ផល​ប៉ះពាល់​ទៅ​លើសហគមន៍​មូលដ្ឋាន ជា​ពិសេស​ស្ដ្រី កុមារ និង​ជនជាតិ​ដើម​ភាគតិច ដែល​ជា​ក្រុម​អ្នក​ងាយ រង​គ្រោះ​ពី​គំរោង​វិនិយោគ​នានា​ដូច​ជាការ កាប់​បំផ្លាញ​ព្រៃឈើ ការ​បំពុល​ទឹក ខ្យល់ ដី ដែល​នាំ​ឱ្យ​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​មានការ​ប្រែប្រួល​រួមចំណែក​ដល់​ការ​ ប្រែប្រួល​អាកាសធាតុ និង​ការ​កើនឡើង​នូវ​កំ​ដៅ​ផែនដី ដែលជា​បញ្ហា​ដ៏​គួរ​ឱ្យ​បារម្ភ​សំរាប់​អនាគត​របស់ប្រទេស​កម្ពុជា  និង​ពិភព​ទាំងមូល ។
ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​បង្ក​ផលប៉ះពាល់​ ធ្ងន់ធ្ងរ​លើ​ផលិតកម្ម កសិកម្ម ធនធាន​ទឹក សុខភាព​មនុស្ស ព្រៃឈើ និង​ប្រព័ន្ធ អេកូ​ឡូ​ហ្ស៊ី ។ គ្រោះ​ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ និង​គ្រោះ​មហន្ដរាយ​ធម្មជាតិ​ផ្សេង ទៀត​បាន​កើតឡើង​កាន់តែ​ញឹកញាប់​និង​ខ្លាំងក្លា ព្រមទាំង​ផ្ដល់​នូវ​បញ្ហា​ជា​ច្រើន​នៅ​ពេលបច្ចុប្បន្ន និង​អនាគត ដូច​ជា​ដី​ខូចគុណភាព បាត់បង់​ជីវៈចំរុះ ការ​រេចរឹល​នៃ​ព្រៃឈើ និងបាត់បង់​ពូជ​ដំណាំ​កសិកម្ម​ក្នុងស្រុក​ជាដើមទាំងនេះ​បង្ក​មក​ពី​ឥទ្ធិពល​ អវិជ្ជមាន​នៃ​សារធាតុគីមី​មួយ​ផ្នែក ក្នុង​ចំណោម​ឥទ្ធិពល​ដទៃ ជា​ច្រើន​ទៀត ។ វិស័យ​កសិកម្ម​ក៏​រួមចំណែកក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ផង​ដែរតាម​រយៈ​ការ​កាប់​ព្រៃឈើ​ធ្វើក​សិកម្ម​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម និង​ជីគីមី និងការ​ប្រើប្រាស់​ទឹកជា​ដើម ។ ដោយសារប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម ដែល​មានប្រជាជន​ប្រមាណ​៨៥​ភាគរយ រស់នៅ​តាមតំបន់​ជនបទ និង​ប្រមាណ​ជា​៨០​ភាគរយ​ជាកសិករ​ដែល​ពឹងផ្អែក​លើ​ធនធានធម្មជាតិ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ។
ដោយឡែក​ប្រទេស​កម្ពុជា ជា​ប្រទេសកសិកម្ម​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​ជាងគេ​ពី​ការ ប្រែប្រួល​អាកាសធាតុ ។ ប្រទេស​កម្ពុជា​បានកំណត់​យក​វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដើរតួនាទី​យ៉ាង​សំខាន់ ដូច​មាន​ចែង​យ៉ាង​ច្បាស់ នៅ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ២​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយហេតុ​ថា សេដ្ឋកិច្ចជាតិ​ពឹង​អាស្រ័យ​លើ​កសិកម្ម​ដើម្បី រក្សា​កំណើនសេដ្ឋកិច្ច ។ កសិកម្ម​កម្ពុជា​ពឹងផ្អែក​ទាំង​ស្រុ​ុ​ង​ទៅ​លើ​របប​ទឹកភ្លៀង និងរបប​ទឹកធម្មជាតិ មាន​ដូច​ជា​ទឹកជំនន់​ប្រ​ចាំឆ្នាំ​នៃ​ទន្លេមេគង្គ បឹង​ទន្លេសាប និង​ការ​កើនឡើង​នូវ​កំពស់​ទឹកសមុទ្រ ។ អាស្រ័យ​ហេតុនេះ កសិកម្ម​នៅ​កម្ពុជា​មានការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ជាមួយ​ការ​ប្រែប្រួល​ អាកាសធាតុ​ជាប្រចាំ ដែល​មាន​កើត​មាន ក៏​ដូច​ជា​ការ​ប្រែប្រួល​របប​ខ្យល់មូសុង​ផង​ដែរ ។ បើ​តាម​របាយការណ៍​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (​FAO​) ​បង្ហាញ​ថា ប្រជាជន​ប្រមាណ​៧៥ លាន​នាក់​នៅ​លើ​ពិភពលោក បាន​ជួប​ប្រទះ នឹង​គ្រោះ​ទុរ្ភិក្ស ជា​ពិសេស​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច និង​ប្រទេស​ក្រីក្រ ដែលកត្ដា​ទាំងនេះ​បណ្ដាល​មក​ពី​ផលិតភាព​ក​សិកម្ម​នៅ​ទាប បញ្ហា​ខ្វះខាត​ទឹក និង​ដីធ្លី​សំរាប់ បង្កបង្កើន​ផល គ្រោះ​ទឹកជំនន់ និង​ភាព​រាំង ស្ងួត ដែល​បង្ក​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ។
ក្រៅពី​ឥទ្ធិពល​ទៅ​លើ​វិស័យ​កសិកម្ម ព្រៃឈើ និង​ធនធានធម្មជាតិ ក៏​នឹង​ត្រូវ​រេចរឹល ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ​។  យើង​ដឹង​ហើយ​ថា ព្រៃឈើ​មាន​តួនាទីសំខាន់​ណាស់​ក្នុង​ការ​បន្សុទ្ធ​ខ្យល់​ឱ្យ​ល្អ​សំរាប់ ឱ្យ​យើង​អាច​រស់នៅ​បាន ។ ប៉ុន្ដែ​នៅ​ប៉ុន្មាន ទស​វត្ស​ចុង​ក្រោយ​នេះ​ព្រៃឈើ​បាន​ត្រូវ​កាប់បំផ្លាញ​ដោយ​ខុសច្បាប់ និង​មួយ​ចំនួន​បានត្រូវ​បាត់បង់​ដោយសារ​តែ​ការ​ធ្វើ​សម្បទាន ដី​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​។ បើសិនជាគោល នយោបាយ​ គ្រប់គ្រង​វិស័យ​នានា ជា​ពិសេសកសិកម្ម ព្រៃឈើ​នៅ​មាន​ចំណុចខ្វះខាត​ច្រើន នោះ​បញ្ហា​ដែល​កើត​មាន​ក៏​កាន់តែ​ច្រើន​ឡើង​ដែរ ។ ដើម្បី​កាត់​បន្ថយ​បញ្ហា នៅ​ក្នុង​ប្រទេសក៏​ដូច​ជា​ការ​រួមចំណែក​ក្នុងការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​ កញ្ចក់ និង​ផល​ប៉ះពាល់​ដែល​កើតឡើង និង​អាច​កើតឡើងដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ការពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​នានា របស់​ប្រទេសមាន​សារសំខាន់​ណាស់ ហើយជា​ពិសេស​គឺ​ការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​ក្នុងការ​ពិនិត្យ និង​ផ្ដល់​មតិយោបល់​ទៅ​លើ​គោលនយោបាយ​ទាំងនោះ ដើម្បី​ឱ្យ​គោ​លន​យោ បាយ​នោះ​រឹតតែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​របស់​ប្រទេស​ផងដែរ​។
បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្ហាញ ឱ្យ​ឃើញ​ពី​ឆន្ទៈ​នយោបាយដើម្បី​ដោះ ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដោយ ឈរ​លើ​គោលការណ៍​ចំបង​ៗ​របស់​អនុសញ្ញា ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដី​ពី​ការ ប្រែប្រួល​អាកាសធាតុ​។ ទោះបីជា​មានការ ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិន មែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ និង​វិស័យ ឯកជន ក៏​នៅ​តែ​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អង្គការ​មិនមែនរ​ ដ្ឋាភិ​បាល ប្រជាពលរដ្ឋ​គ្រប់​រូប តាម​រយៈ​ការស្វែង និង​ប្រើប្រាស់​ចំណេះដឹង​ដើម្បី​បន្ស៊ាំ​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ចូលរួមស្វែងរក​ដំណោះស្រាយ​ខណៈ​ដែល​កំពុង​ជួបប្រទះ​ ។

No comments:

Post a Comment